Month: August 2013

ចូរប្រើព្រះបន្ទូល ដើម្បីវាយបកទៅសាតាំងវិញ

ក្នុង​​​ដើម​ដំបូង​នៃ​ព្រះ​រាជ​កិច្ច​នៃ​ព្រះ​យេស៊ូវ អ្វី​ៗ​គ្រប់​យ៉ាង​មាន​​​កា​​រចាប់​ផ្តើម​យ៉ាង​ល្អ​ប្រសើរ ។​ ក្នុង​​ព្រះ​គម្ពីរ ម៉ាថាយ ជំពូក ៣ ទ្រង់​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​បាន​ទទួល​ព្រះ​បន្ទូល​បញ្ជាក់​ពី​ព្រះ​រវបិតា​ទ្រង់​ថា “នោះ​​ជា​​កូន​​ស្ងួន​ភ្ងា​​របស់​​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់(ខ.១៧)។” បន្ទាប់​មក​ ទ្រង់​ជួប​ការ​លំបា​ក​កាន់​តែ​ខ្លាំង​ឡើង​ៗ ។​

បន្ទាប់​ពី​នោះ ទ្រង់​ក៏​បា​​នជួប​សេចក្តី​ល្បួង នៅ​ក្នុង​វាល​រហោ​ស្ថាន ដែល​មិន​បាន​កើត​ឡើង​ដោយ​ចៃដន្យ​ឡើយ ។​ ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​នាំ​ទ្រង់ ទៅ​ជួប​ប្រទះ​នឹង​ការ​ប្រឈម​មុខ​គ្នា​រវាង​អំណាច​នៃ​នគរ​ស្ថាន​សួគ៌ និង​ស្ថាន​នរក ។​ ជា​ការ​ប្រសើរ​ណាស់ ដែល​ជ័យ​ជន្នះ​ដែល​ព្រះយេស៊ូវ​ទ្រង់​មាន នៅ​ពេល​​ជួប​សេចក្តី​​ល្បួង បាន​ផ្តល់​នូវ​គំរូ​ដ៏​អស្ចារ្យ​ សម្រាប់​ឲ្យ​យើង​យក​តម្រាប់​តាម នៅ​ពេល​យើង​ដឹង​ថា ខ្លួន​កំពុង​ស្ថិត​នៅ​ក្នុង​វាល​រហោ​ស្ថាន នៃ​ការ​ល្បួង​ដ៏​គ្រោះ​ថ្នាក់​របស់​សា​តាំង ។​

សូម​កត់​សំគាល់​ថា មេ​ល្បួ​ង បាន​បញ្ឆោត​ព្រះ​យេស៊ូវ នៅ​ពេល​ទ្រង់​កំពុង​អស់​កម្លាំង និ​ង​ឃ្លាន។​​ សាតាំង​ក៏​ប្រើ​វិធី​សាស្រ្ត​នេះ ដើម្បី​ល្បួង​យើង​ផង​ដែរ ។​ គឺ​វា​រង់​ចាំ​​ពេល​ដែល​យើង​ងាយ​នឹង​រង​គ្រោះ ដើម្បី​លួង​លោម​យើង ដោយ​ប្រើ​នុយ ដែល​បញ្ឆោត​ឲ្យ​យើង​ប្រើ​ផ្លូវ​កាត់ ដើម្បី​ឲ្យ​ឆាប់​មាន​ភាព​ធូរ​ស្បើយ​ និង​មាន​ឱកាស​ធ្វើ​ឲ្យ​ខ្លួន​មាន​ភាព​រីកចម្រើន ។​ នៅ​ពេល​យើង​ជួប​នឹង​បញ្ហា​ដូច​នេះ យើង​ចាំ​បាច់​ត្រូវ​យក​គំរូ​តាម​ព្រះ​យេស៊ូវ ដោយ​ប្រើ​ព្រះ​គម្ពីរ ដើម្បី​វាយ​បក​ទៅ​សាតាំងវិញ ! ព្រះ​យេស៊ូវ​ទ្រង់​ឆ្លើយ​តប​ចំពោះ​សេចក្តីល្បួង ដោយ​ដក​ស្រង់​បទ​គម្ពីរ ដែល​ចែង​ថា “មនុស្ស​មិន​មែន​រស់ ដោយសារ​តែ​នំបុ័ង ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយសារ​គ្រប់​ទាំង​ព្រះបន្ទូល ដែល​ចេញ​ពី​ព្រះឱស្ឋ​ព្រះ​មក​ដែរ”(ម៉ាថាយ…

ការធ្វើឲ្យខ្លួនឯងខ្សោះកម្លាំង

ខ្ញុំមានមិត្តភ័ក្រម្នាក់ ឈ្មោះ​ចេហ្វ(Jeff) ។ ថ្ងៃមួយ កូន​ស្រី​របស់​គាត់​បាន​សុំ​ឲ្យ​គាត់​ចាត់​ចែង​ម​ង្គល​​ការ​របស់​នាង ។​ ពួក​គេ​មាន​សេច​ក្តី​​អំណរ​​យ៉ាង​ខ្លាំង ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​រៀប​អាពាហ៍​ពិពាហ៍ ក្នុង​ទី​តាំង​ដ៏​ស្រស់​ស្អាត និង​គួរ​ឲ្យ​រំភើប​រីក​រាយ ។​ ទោះ​ជា​យ៉ា​ងណា​ក៏​ដោយ ពួក​គេ​ជួប​បញ្ហា​ធំ​ មួ​យ ។​ ដោយ​សារ​មង្គល​កា​រ​នោះ មាន​ពិធី​ជប់​លៀង​ដ៏​តូច​មួយ នោះ​លោក​ចេហ្វ​នឹង​ត្រូវ​បំពេញ​តួរ​នាទី​បី​ផ្សេង​ពី​គ្នា ដែល​អាច​ប៉ះ​ពាល់​​គ្នា ។​ គាត់​នឹង​បំពេញ​តួនា​ទី​ជា​គ្រូ​ផ្សំ​ផ្គុំ​ផង ជា​ឳពុក​នៃ​កូន​ក្រមុំ​ផង និង​ជា​ជាង​ថត​រូប​នៃ​មង្គល​ការ​ផង!

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា ខ្លួន​កំពុង​ធ្វើ​ការ​ច្រើន​មុខ​ពេក ក្នុង​ពេល​តែ​មួយ​ដែរ​ឬ​ទេ? លោក​យេត្រូ​បាន​យល់​ថា កូន​ប្រសា​រ​របស់​គាត់ គឺ​លោក​ម៉ូសេ កំពុង​តែ​មាន​បញ្ហា​មួយ​នេះ​ឯង​(និក្ខមនំ ១៨)។ លោក​ម៉ូសេ​បាន​​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ដោយ​សា​រ​គាត់​ត្រូវ​ដឹក​នាំ​ពួក​អ៊ីស្រាអែល​​ផង ដោះ​ស្រា​យ​រឿង​ជម្លោះ​ឲ្យ​ពួក​គេ​ផង និង​ធ្វើ​ជា​ចៅ​ក្រម​ដោះ​ស្រាយ​បញ្ហា​ឲ្យ​មនុស្ស​មួយ​ហ្វូង​ធំ​ផង ។​ នៅ​ទី​បំផុត លោក​យេត្រូ​ក៏បា​ន​មក​ជួប​លោក​ម៉ូសេ ហើយ​ប្រាប់​គាត់​ថា “​កា​រ​នេះ​​ហួស​​កំឡាំង​​ឯ​ង​ហើយ នឹង​​ធ្វើ​​តែ​​ម្នាក់​ឯង​មិន​បាន​ទេ”(ខ.១៨)។​ គាត់​ក៏​បាន​ផ្តល់​យោបល់​ដ៏​ឆ្លាត​វ័យ ដល់​លោក​ម៉ូសេ គឺ​ឲ្យ​​អ្នក​​ដឹក​នាំ​ដទៃ​ទៀត​ដោះ​ស្រាយ​​រឿ​ង​ក្តី​តូច​ៗ ហើយ​ទុក​ឲ្យ​លោក​ម៉ូសេ​ដោះ​ស្រាយ​រឿ​ង​ក្តី​ធំ​ៗ(ខ.២២)។​

អ្នក​អាច​រៀន​សូត្រ​តាម​គំរូ​របស់​លោ​កម៉ូសេ​បាន ទោះ​បី​​​អ្នក​ជា​ម្តាយ​ម្នាក់ ដែល​មាន​កូន​តូច​ៗ​ច្រើន ឬ​ជា​នាយក​ប្រតិ​បត្តិ​ដែល​ទទួល​បន្ទុ​ក​លើស​លប់ ក្នុង​ក្រុម​ហ៊ុន ឬ​ក៏​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​ទទួល​បន្ទុក​ការងារ​ច្រើន​ពេក ​ក្នុង​ពួក​ជំនុំ​ក៏ដោយ ។​ តើ​ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ស្វែង​យល់ ដោយ​ការ​អធិស្ឋាន ដើម្បី​ឲ្យ​បាន​ដឹង​ថា​តើ​មាន​កិច្ចកា​រអ្វី ដែ​លអ្នក​អាច​ប្រគល់​ដល់​អ្នក​ដទៃ ឬ​ត្រូវ​ឈប់​ធ្វើ ដើម្បី​កុំ​ឲ្យ​ខ្លួន​អ្នក​មាន​ការ​ខ្សោះ​កម្លាំង ។​…

ដូចជាហ្វូងចៀម

ក្នុង​​អំឡុង​ពេល​នៃ​ការ​បង្ហាញ​អំពី​ការ​គង្វាល​ចៀម ដោយ​ប្រើ​ឆ្កែ​ពូជបរដឺ ខូលី(Border Collie)មួយ​ក្បាល អ្នក​បង្វឹក​សត្វ​ឆ្កែ​នោះ​ បាន​ពន្យល់​ថា ដោយ​សារ​សត្វ​ចៀម​ពិតជាងាយ​នឹង​រង​គ្រោះ​ដោ​យ​សារ​សត្វ​ព្រៃ​យ៉ាង​ខ្លាំង នោះ​​ពួក​វា​ការពារ​ខ្លួន​ តាម​របៀ​ប​ជា​ចម្បង​មួយ គឺ​​ដោយ​នៅ​​ផ្តុំ​​គ្នា​ជា​​ក្រុម​​មួយ​យ៉ាង​​ណែន ។​ អ្នក​​បង្វឹក​នោះ​បាន​មាន​ប្រសាសន៍​ថា “សត្វ​ចៀម​ដែល​នៅ​តែ​ឯង នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន ។​ នៅ​ពេល​សត្វ​ឆ្កែ​បណ្តើរ​ហ្វូង​ចៀម វា​តែង​តែ​កៀង​ចៀម​ទាំង​អស់​នោះ ឲ្យ​នៅ​ជុំ​គ្នា​ជា​និច្ច”។​

សេចក្តី​បង្រៀន​របស់​ព្រះ​គម្ពីរ អំពី​ការ​ដែល​ព្រះ​ទ្រង់​ជា​អ្នក​​គង្វាល គឺ​ជា​ការ​ក្រើន​រំឭក​ដ៏​មាន​អំណាច ដែល​ឲ្យ​យើង​នឹក​ចាំ ថា​តើ​យើង​ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក​ខ្លាំង​ប៉ុណ្ណា ​ក្នុង​សហគម​ន៍​នៃ​សេចក្តី​ជំនឿ ។​ អ្នក​និពន្ធ​ទំនុក​តម្កើង​បាន​ចែង​​អំពី​ការ​ភាស​ខ្លួន​នៃ​ជន​ជាតិ​អ៊ីស្រាអែល ចេញ​ពី​នគរ​អេស៊ីព្ទ ដោយ​ពាក្យ​ថា “ទ្រង់​បាន​កៀង​​នាំ​​រាស្ត្រ​​ទ្រ​ង់​ចេញ​​ដូច​​ជា​​ចៀម ហើយ​​ដឹក​នាំ​​គេ​​នៅ​​ក្នុ​ង​ទី​រហោស្ថាន ដូច​ជា​ហ្វូង​សត្វ ទ្រង់​ក៏​នាំ​គេ​ទៅ​ដោយ​សុខសាន្ត មិន​ឲ្យ​ភ័យ​ខ្លាច​ឡើយ តែ​សមុទ្រ​បាន​គ្របលើ​ពួក​ខ្មាំងសត្រូវ​គេ​វិញ”(ទំនុកតម្កើត ៧៨:៥២-៥៣)។

ក្នុង​នាម​ជា​ផ្នែក​មួយ​នៃ​ហ្វូង​ចៀម​របស់​ព្រះ យើង​ជា​អ្នក​ជឿ​ព្រះ​គ្រីស្ទ​ ហើយ​ស្ថិត​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​ទ្រង់ និង​ការ​ការ​ពារ​នៃ​ព្រះ​ហស្ថ​ទ្រង់​ ក្នុង​​ខណះ​ពេល​ដែល​​យើង​​ស្ថិត​ក្នុង​ការ​ហុំ​ព័ទ្ធ ដោយ​វត្ត​មាន​នៃ​គ្រីស្ទ​បរិស័ទ​ឯ​ទៀត ដែល​ជួយ​បាំង​ការពារ​យើង ។​ យើង​ជា​ផ្នែក​មួយ នៃ​រូប​កាយ​ដែល​ធំ​ជាង ដែល​មាន​ទៅ​ដោយ​អ្នក​ជឿ​ព្រះ ដែល​​ក្នុង​នោះ យើង​មាន​សុវត្ថិភាព និង​ការ​ទទួល​ខុស​ត្រូវ ។​

យើង​មិន​បោះ​បង់​ចោល​ការ​ទទួល​ខុស​ត្រូវ​ផ្ទាល់​ខ្លួន ចំពោះ​ការ​គិត និង​ការ​ប្រព្រឹត្ត ក្នុង​នាម​ជា​សមាជិក​នៃ​ហ្វូង​ចៀម​ឡើយ​ ហើយ​ទន្ទឹម​នឹង​នោះ យើង​ត្រូវ​តែ​ឱប​ក្រសោប​យក​ការ​គិត ដែល​​ប្រើ​​​ពាក្យ “យើង” ជា​ជាង​​ពាក្យ “ខ្ញុំ”…

ការនេសាទនៅកន្លែងគ្មានត្រី

ខ្ញុំមានមិត្ត​ល្អ​ម្នាក់ ដែល​ខ្ញុំ​បាន​ទៅ​ស្ទូច​ត្រី​ជា​មួយ​​ ម្តង​ម្កាល ។​ គាត់​គឺ​ជា​អ្នក​ដែល​ចេះ​គិ​ត​បាន​ល្អិត​ល្អន់​ ។​ បន្ទាប់​ពី​គាត់​បាន​ស្លៀក​ខោ​សម្រាប់​ដើរ​លុយ​ទឹក​ និងពាក់​​ស្បែក​ជើង​ក​វែង ហើយ​​បាន​ប្រ​មូល​ឧបករណ៍​របស់​ខ្លួន​ហើយ គាត់​ក៏​បាន​អង្គុយ​នៅ​លើ​ផ្នែក​ខាង​ក្រោយ​នៃ​ឡាន​វែន​របស់​គាត់ ហើយ​សម្លឹង​មើល​​ទឹក​ទន្លេ​ចុះ​ឡើ​ង​ៗ អស់​ពេល​យ៉ាង​ហោច​ណាស់ ក៏​១៥​នាទីដែរ​ ដើម្បី​រក​មើល​មាត់​ត្រី ។​ គាត់​ក៏​និយាយ​ថា “ការ​ស្ទូច​ត្រី​នៅ​​កន្លែង​គ្មាន​ត្រី គឺ​គ្មាន​បាន​ប្រយោជន៍​អ្វី​ទេ”។​ ការ​នេះ​បា​ន​នាំ​ឲ្យ​ខ្ញុំ​គិត​ដល់​សំណួរ​មួយ​ទៀត គឺ “តើ​ខ្ញុំ​ត្រូវ​ទៅ​នេសាទ​វិញ្ញាណ​មនុស្ស នៅ​កន្លែង​ដែល​គ្មាន​មនុស្សឬ?”

គេ​បាន​ថា ព្រះ​យេស៊ូវ​​​​ជា “មិត្ត​សំឡាញ់នឹងអ្នកយកពន្ធ​ និងមនុស្សមានបាប”(លូកា ៧:៣៤)។​ ក្នុង​នាម​​ជា​គ្រីស្ទ​បរិស័ទ យើង​មិន​ត្រូវ​ប្រព្រឹត្ត​តា​ម​​លោកិយ​ឡើយ​ ប៉ុន្តែ ត្រូវ​ចូល​ទៅ​ក្នុង​លោកិយ ដោយ​គ្មាន​ការ​រើស​អើង ដូច​ព្រះ​យេស៊ូវ​ដែរ ។​ ដូច​នេះ​យើ​ង​ត្រូវ​សួរ​ខ្លួន​ឯង​ថា : តើ​ខ្ញុំ​មាន​លក្ខណៈដូច​ព្រះ យេស៊ូវ​​ នៅត្រង់ចំណុចនៃ​ការ​​រា​ប់​​អាន​មនុស្ស​មាន​បាប​ឬទេ?​ បើ​សិន​ជា​ខ្ញុំ​រាប់​អា​ន​តែ​គ្រីស្ទ​បរិស័ទ នោះ​​អាចមានន័យថា ខ្ញុំ​កំពុង​តែ​នេសាទ​​មនុស្ស “នៅ​កន្លែង​ដែល​គ្មាន​មនុស្ស​សម្រាប់​នេសាទ​ហើយ” ។​

ការ​ចំណាយ​ពេល​ជា​មួយ អ្នក​មិន​ជឿ​ព្រះ គឺ​ជា​ជំ​ហាន​ទី​មួយ នៃ​ការ​នេសាទ​មនុស្ស ។​ បន្ទាប់​មក​យើង​បង្ហាញសេចក្តីស្រឡាញ់ ចេញ​ពី​ចិត្ត​ដ៏​សប្បុរស ដែល​អាច​យល់​ចិត្ត នៃ​អ្នក​ដែល​និយាយ​ដោយ​ខ្វះ​ការ​ពិចារណា និង​ស្តាប់​ឮ​ស​​ម្លេង​ទួញ​យំ​ ក្នុង​ជម្រៅ​នៃ​វិញ្ញាណ​របស់​ពួក​គេ ។​ យើង​​សួរ​ពួក​គេ​ថា “តើ​អ្នក​អាច​ប្រាប់ ឲ្យ​ខ្ញុំ​បាន​ដឹង​អំពី​រឿង​នោះ ជា​បន្ថែម​ទៀត​បាន​ទេ?”…

ដល់ពេលដែលត្រូវពាក់គ្រឿងសឹក

ក្មេងប្រុស​តូច​ម្នាក់បាន​ដក​ស្រង់​បទ​គម្ពីរ យក​មក​អាន ​ក្នុង​​សា​លារៀន​ថ្ងៃ​អា​ទិត្យ​ នៅ​ព្រះវិហារ ។ ខ្ញុំអាចដឹង​យ៉ាង​​​ងាយ​ថា វា​មិន​សូវ​ចេះ​ព្រះ​គម្ពីរទេ ។​ វា​បាន​ដក​ស្រង់​ព្រះ​គ​ម្ពីរ អេភេសូរ ៦:១៧ ចេញ​​ពី​ការ​សិក្សា​របស់​យើង​អំពី​គ្រឿង​សឹក​ខាង​​វិញ្ញាណ ដែល​បទគម្ពី​រ​នេះ​ចែង​ថា “ចូរ​​យក … ដាវ​របស់​ព្រះវិញ្ញាណ​ដែរ គឺ​ជា​ព្រះបន្ទូល”។

នៅ​ពេល​វា​ព្យាយាម​ដក​ស្រង់ ខ​គម្ពីរ​យោង​ យក​មក​អាន វា​ក៏​និយាយ​ថា “ខ្ញុំ​មិន​យល់​ថា ខ្ញុំ​ចាំ​បាច់​ត្រូវ​ទន្ទេញ​លេខ​ខម្ពីរ​ឲ្យ​ចាំ​ទេ ព្រោះ​លេខ​នោះ គឺ​គ្រាន់​​តែ​ជា​ម៉ោង នៃ​​ថ្ងៃ​​នេះ​​ប៉ុណ្ណោះ”។​ នេះ​ហើយ​ជា​របៀប​ដែល​វា​យល់ អំពី​លេខ​នៃ​ខ​គម្ពីរ​នោះ ព្រោះ​ពេល​នោះ​ជិត​ដល់​​ម៉ោង ៦:១៧(ឬ​ម៉ោង ៦ ១៧នាទី) ហើយ ។​ ខ្ញុំ​ក៏​ញញឹម ហើយ​បើក​ព្រះ​គម្ពីរ ដើម្បី​ពន្យល់​ឲ្យ​វា​ដឹង​ថា លេខ​នោះ គឺ​សំដៅ​ទៅ​លើ​លេខរៀង​ជំពូក និងលេខ​​ខ​​គម្ពីរ​ទេ ។​

ការ​ស្គាល់​ខ​គម្ពី​រ​យោង នៅ​ក្នុង​ព្រះ​គម្ពីរ គឺ​មាន​ប្រយោជន៍​ណាស់ ហើយ​ទន្ទឹម​នឹ​ង​នោះ ការ​កំណត់​ចាំ​ព្រះ​បន្ទូល​ព្រះ​នៅ​ក្នុ​​​ង​ចិត្ត​របស់​យើង គឺ​ពិត​ជា​សំ​ខាន់​ណាស់​ដែរ​(ទំនុកតម្កើង ១១៩:១១)។​ ការ​ទន្ទេញ​បទ​គម្ពី​រ​ឲ្យ​ចាំ ជួយ​ឲ្យ​យើង​មាន​បទ​គម្ពី​រ​​ទុក​នៅ​ក្នុង​ចិត្ត ដើម្បី​ឲ្យ​យើង​អាច​ទប់​ទល់​នឹង​ការ​វាយ​ប្រហារ​របស់​សាតាំង(អេភេសូរ ៦:១០-១៨)។ ឧទាហរណ៍ នៅ​ពេល​អារក្ស​ល្បួង​ព្រះ​យេស៊ូវ​នៅ​ក្នុង​វាល​រហោស្ថាន ព្រះ​យេស៊ូវ​ទ្រង់​តតាំង​នឹង​វា ដោយ​ដក​ស្រង់​បទ​គម្ពីរ(ម៉ាថាយ​ ៤:១-១១)។ ដូចនេះ នៅ​ពេល​យើង​ជួប​នឹង​កា​រ​ល្បួង ដែល​នាំ​ឲ្យ​យើង​មិន​ស្តាប់​បង្គាប់​ព្រះ…

ការអ្វីដែលគេមិនបានរំពឹងទុកជាមុន

អ្នក​ស្រីថូនី(Toni) កំពុង​ស្វែង​រក​អ្វី​មួយ​ដែល​ខ្លួន​ពិត​ជា​មិន​បាន​បាត់ ហើយ​​ក៏​បាន​រក​ឃើញ​អ្វី​ដែល​ខ្លួន​មិន​បាន​ស្វែង​ រកទៅ​វិញ ។​ ការនេះ​បាន​នាំ​ឲ្យ​មនុស្ស​មួយ​ក្រុម​​មាន​​ការ​ជំរុញ​ខាង​វិញ្ញាណ​មួយ ដោយ​មិន​បាន​រំពឹង​ទុក​ជា​មុន ។​

អ្នក​ស្រីធូនី​បាន​បើក​ការ​សិក្សា​ព្រះ​គម្ពីរ នៅ​ក្នុង​គ្លីនិក​ស្តា​លទ្ធភាព​អ្នក​ញៀន​ថ្នាំ​ និង​ញៀន​ស្រា​មួយ​កន្លែង ។​ មាន​ពេល​មួយ​​​គាត់​ក៏​បាន​ស្វែង​រក​ប័ណ្ណ​បើក​បរ​ដែល​ស្វាមី​​​គាត់បាន​បាត់​ ​។​ នៅ​ពេល​ដែល​គាត់​តាម​ដាន​​​រក​ទីកន្លែង ដែល​ប្តី​គាត់​បាន​ទៅ​ថ្ងៃ​មុន​ គាត់​ក៏​បាន​ទៅ​ដល់​មន្ទី​ពេទ្យ​មួយ ។​ គាត់​មិន​បាន​​រ​ក​​ឃើញ​ប័ណ្ណ​បើក​បរ​នៅ​ទីនោះ​ទេ ប៉ុន្តែ គាត់​បាន​ឃើញ​ក្រុម​ចម្រៀង​យុវជន​វិទ្យាល័យ​មួយ​ក្រុម ហើយ​​​ចម្រៀង​ថ្វាយ​បង្គំ​របស់​ពួ​ក​គេ បាន​ធ្វើ​ឲ្យ​គាត់​ប៉ះ​ពា​ល់​ចិត្ត ។​ គាត់​បាន​សុំ​ការអនុញ្ញាតពីលោក​នាយក ដើម្បីឲ្យ​ក្មេង​ជំទង់​មួយ​ក្រុម​នេះ ​ទៅ​ច្រៀង​ឲ្យ​ក្រុម​សិក្សា​ព្រះ​គម្ពីរ​របស់​គាត់​ស្តាប់ នៅ​ល្ងាច​​​នោះ ។​ ពួក​គេ​ក៏​បាន​ទៅ ហើយតាម​រយៈ​ភ្លេង និង​អត្ថន័យ​នៃ​បទ​ចម្រៀង ពួក​គេ​​ពិត​ជា​បាន​នាំ​មក​នូវ​សេចក្តី​សង្ឃឹម ក្តី​អំណរ និង​សេចក្តី​ស្រឡាញ់​ រ​បស់​ព្រះ ដល់​មនុស្ស​មួយ​ចំនួន​ ដែល​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​ជីវិត​របស់​ខ្លួន មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ ។​

ចុះ​ចំណែក​ឯ​ប័ណ្ណ​បើក​ប​រ​មួយ​នោះ​វិញ? អ្នក​ស្រីថូនី​ក៏​បាន​រ​ក​វា​ឃើញ នៅ​លើ​កៅ​អី នៅ​ពេល​គាត់​ត្រឡប់​មក​ផ្ទះ​វិញ ។​ គេ​ជឿ​ថា មូល​ហេតុ​តែ​មួយ ដែល​គាត់​បាន​ចេញ​ខាង​ក្រៅ​នៅ​ថ្ងៃ​នោះ​គឺ​ដើម្បី​ឲ្យ​ព្រះ​ទ្រង់​ដឹក​នាំ​គា​ត់​ ទៅ​ដល់​កន្លែង​មួយ ដែល​គាត់​បាន​ឮ​សម្លេង​ច្រៀងនៃ​ក្មេង​ជំទង់​មួយ​ក្រុម ដែល​អាច​ជួយ​ដល់​ក្រុម​របស់​គាត់ ដែល​កំពុង​ស្តាលទ្ធភាព​ឡើង​វិ​ញ​នោះ​ ។​

នៅ​ពេល​ព្រះ​ទ្រង់​នាំ​ផ្លូវ​យើង(សុភាសិត ១៦:៩) ទ្រង់​នាំ​តា​​ម​របៀប ដែល​យើង​មិន​បាន​​ស្មាន​ដឹង​ជា​មុន ។​ ទ្រង់​អាច​ប្រើ​ការ​លំបាក​បន្តិច​បន្ទួច​របស់​យើង ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះ​នាម​ទ្រង់…

ការលាគ្នាដ៏ពិបាក

ពេល​ដែល​កូន​ប្រុស​ពៅ​របស់​យើង ចូល​ធ្វើ​ទាហាន យើង​បាន​ដឹង​ថា មាន​ការ​លំបាក​ជា​ច្រើន ដែល​ត្រូវ​ឆ្លង​កាត់​នៅ​ពេល​ខាងមុខ ។​ យើង​ដឹង​ថា គាត់​នឹង​​ត្រូវ​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់ និង​ត្រូវ​ធ្វើ​តេស្ត៍​មើលសមត្ថភាព​ផ្នែក​កាយ​សម្បទា ផ្នែក​ផ្លូវ​អារម្មណ៍ និង​ផ្នែក​វិញ្ញាណ ។​ យើង​ក៏​ដឹង​ផង​ដែ​រ​ថា ការ​នេះ​នឹង​ធ្វើ​ឲ្យគា​ត់​មាន​អារម្មណ៍​ថា ផ្ទះ​របស់​យើងនឹង​លែង​​មាន​លក្ខណៈ​​ពេញ​លេញ ជា​ផ្ទះ​របស់​គាត់​ទៀតហើយ​ ។​ មុន​ពេល​គាត់​ត្រូវ​ធ្វើ​ដំណើរ​ចាក​ចេញ​ទៅ ក្នុង​រយៈ​ពេល​ពី​រ​បី​ខែ​ខាង​មុខ ខ្ញុំ​និង​ភរិយា​របស់​ខ្ញុំ​ក៏បាន​ត្រៀម​ខ្លួន​ សម្រាប់​ការ​លំបាក​ទាំង​នេះ ។​

បន្ទាប់​មក ថ្ងៃ​ដែល​ម៉ាក(Mark) ត្រូវ​ទៅ​បំពេញ​ភារៈកិច្ច​ជា​ទាហាន ក៏​បាន​មក​ដល់​ ។​ យើង​ក៏​បាន​ឱប​គ្នា ដោយ​ពាក្យ​លា​គ្នា ហើយ​បន្ទាប់​មក គាត់​ក៏​បាន​ដើរ​ចូល​ទៅ​ក្នុង​មជ្ឈមណ្ឌល​ជ្រើស​រើ​ស​ទ័ព ជា​ហេតុ​បណ្តាល​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មិន​ទាន់​បាន​ត្រៀម​ខ្លួន​សម្រាប់​ពេល​នេះ​នៅ​ឡើយ​ទេ ។​ ព្រោះ​កា​រលា​គ្នា​ដ៏​ពិបាក​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្ម​ណ៍​​ឈឺ​ចាប់ មិន​អាច​ទ្រាំ​បា​ន​ឡើយ ។​ ខ្ញុំ​មិន​ចង់​ឲ្យ​គេ​ឃើ​ញ​ថា ខ្ញុំ​មាន​ការ​រំជួល​ចិត្ត​ហួស​ហេតុ​ពេក​ឡើយ តែ​ខ្ញុំ​មិន​ចាំ ថា​តើ​មាន​ពេល​ណា ដែល​ខ្ញុំ​បាន​យំ​ខ្លាំង​ដូច​ពេល​នោះ​ឡើយ ។​ ការ​លា​គ្នាដ៏​​ពិ​បាក និង​ការ​ដឹង​អំពី​ការ​បាត់​បង់ ដែល​អាច​កើត​ចេញ​ពី​ការ​លា​គ្នា​នោះ បាន​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​ឈឺ​ផ្សា ។​

ស្ថិត​ក្នុង​ស្ថានភាព​ដូច​នេះ ខ្ញុំ​មាន​ការ​កម្សាន្ត​ចិត្ត ដោយ​បាន​ដឹង​ថា ខ្លួន​មាន​ព្រះវ​របិតា ដែល​គង់​នៅ​ស្ថានសួគ៌ ដែល​​​ជ្រាប​អំពី​អត្ថ​ន័យ នៃ​ការ​បែក​ចេញ​រប​ស់​ព្រះ​រាជ​បុត្រា​ជា​​ទី​ស្រឡាញ់​របស់​ទ្រង់ ។​ ខ្ញុំ​ក៏​មាន​ការ​កម្សាន្ត​ចិត្ត ដោយ​បាន​ដឹង​ថា ខ្ញុំ​មាន​ព្រះ​មួយ​អង្គ…

ការចែកចាយព្រះបន្ទូល

លោក​ជើ​រី មែគ​ម៉ូរីស(Jerry McMorris) បាន​ចាប់​ផ្តើម​អាន​ការសែត វល ស្ទ្រីត ជើណល(Wall Street Journal) កាល​​ពី​៥០​ឆ្នាំ​មុន គឺ​នៅ​ពេល​គាត់​នៅ​រៀន ។​ ការ​កោត​សរសើរ​របស់​គាត់​ចំពោះ​ការ​បោះ​ពុម្ភ​ផ្សាយ​នោះ និង​ចំពោះ​អតីត​សកល​វិទ្យាល័យ​របស់​គាត់ បាន​នាំ​ឲ្យ​គាត់​បរិច្ចាក​ការសែតWSJ រាប់រយច្បាប់ ដល់​និស្សិត​រៀន​នៅ​សាលា​ពាណិជ្ជ​កម្ម ។​ លោកមែគម៉ូរីស បាន​ប្រាប់​កាសែត​ប្រចាំ​តំបន់​មួយ​ថា “កា​សែត​នោះ​ បាន​នាំ​ឲ្យ​ខ្ញុំ​មាន​ទស្សនៈ​វិស័យ​ទូលំ​ទូលាយ អំពី​កា​រអ្វី​​ដែល​កំពុង​កើត​ឡើង នៅ​ក្នុង​ពិភព​នៃ​ការ​ធ្វើ​ជំនួញ ហើយ​ខ្ញុំ​ក៏​មាន​ទម្លាប់​អាន​កាសែ​ត​នោះ​ នៅ​ក្នុង​ពេល​ចាប់​ផ្តើម​មុខ​ជំនួញ​របស់​ខ្ញុំ ។​ កាសែត​នោះ បាន​ជួយ​ឲ្យ​ពួក​និស្សិត​យល់​អំពី​បញ្ហា​ពិត​ៗ ដែល​កើត​ឡើង​ក្នុង​ពិភព​នៃ​ការ​ធ្វើ​ជំនួញ”។​

មាន​មនុស្ស​ជា​ច្រើន​ចូល​ចិត្តណែនាំ​អ្នក​ដទៃ​ ឲ្យ​អាន​ស្នាដៃ​និពន្ធ ដែល​បាន​ធ្វើឲ្យ​ជីវិត​ពួក​គេ​មាន​ការ​ផ្លាស់​ប្តូរ ។ វា​ជា​រឿង​ធម្មតា​ទេ ដែល​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ ចូល​ចិត្ត​ចែក​ចាយ​ព្រះ​បន្ទូល​ព្រះ ដល់​អ្នក​ដទៃ​នោះ ។​ មាន​អ្នក​ខ្លះ​គាំ​ទ្រ​ការ​បក​ប្រែ និង​ចែក​ផ្សាយ​ព្រះ​គម្ពីរ ទន្ទឹម​នឹង​នោះ មាន​អ្នក​ដទៃ​ទៀត​អញ្ជើញ​មិត្ត​ភ័ក្រ្ត ឲ្យ​​សិក្សា​ព្រះបន្ទូល​ព្រះ​ជា​​មួយ​ខ្លួន ។​ មាន​វិធី​សាស្រ្ត​ជា​ច្រើន ​ដែល​គេ​អាច​ប្រើ ដើម្បី​ចែក​ចាយ​សេចក្តី​ពិត​របស់​ព្រះ ដល់​មនុស្ស​ដែល​កំពុង​ស្រេក​ឃ្លាន​ការ​លើក​ទឹក​ចិត្ត និង​ជំនួយ ។​ គោល​ដៅ​រ​បស់​យើង គឺ​ត្រូវ​ជួយ​អ្នក​ដទៃ ឲ្យ​បាន​ពិសោធ​នឹង​ផល​ចំណេញ​ដ៏​​អស្ចារ្យ ដែល​យើង​ទទួល​បាន ​ពី​ការ​ស្គាល់​ព្រះ​គ្រីស្ទ និង​ការ​ដឹក​នាំ​នៃ​ព្រះ​បន្ទូល​ទ្រង់ ។​ អ្នក​និព​ន្ធ​ព្រះ​គម្ពីរ​ទំនុក​តម្កើង​បាន​ពោល​ថា “ឯ​​ក្រឹត្យ​វិន័យ​​រប​ស់​​ព្រះ​យេហូវ៉ា​​…

ការអធិស្ឋានដែលគ្មានការពិចារណា

ជួន​កាល ខ្ញុំ​មាន​ការ​ខ្មាសអៀន​ចំពោះ​ សេចក្តី​អធិស្ឋាន​របស់​ខ្លួន​ឯង ។​ មាន​ពេល​ជា​ញឹក​ញាប់​ពេក​ហើយ ដែល​ខ្ញុំ​បាន​អធិស្ឋាន​ដោយ​ប្រើ​​ឃ្លា​​ដ​ដែ​ល​​ៗ ដែ​ល​​ដូច​​ជា​​ការ​​សន្ទា​​ឲ្យ​​​តែ​​រួច​ពី​មាត់ ជា​ជាង​ការ​ប្រកប​ទាក់​ទង ដោយ​យក​ចិត្ត​ទុក​ដាក់ និង​ស្និទ្ធ​សា្នល ។​ ខ្ញុំ​យល់​ថា មាន​ឃ្លា​មួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ធុញ​ទ្រាន់ ហើយ​បាន​ធ្វើ​ឲ្យ​ព្រះ​ទ្រង់​មិន​សព្វ​ព្រះ​ទ័យ គឺ​ឃ្លា​ថា “ព្រះ​អម្ចាស់​អើយ សូម​គង់​នៅ​​ជាប់​ជា​មួយ​ទូល​បង្គំ”។​ ក្នុង​ព្រះ​គម្ពីរ ព្រះ​អម្ចាស់​បាន​សន្យា​ហើយ​ថា ទ្រង់​នឹង​មិន​ចាក​ចេញ​ពី​យើង​ឡើយ ។​

ព្រះ​ទ្រង់​បាន​ប្រទាន​នូវ​សេចក្តី​សន្យា​នេះ ដល់​លោក​យ៉ូស្វេ គឺ​មុន​ពេល​គាត់​ហៀប​នឹង​ដឹក​នាំ​ពួក​អ៊ីស្រា​អែល ចូល​ទឹក​ដី​សន្យា(យ៉ូស្វេ ១:៥)។ ក្រោយ​មក​អ្នក​និពន្ធ​ព្រះ​គម្ពីរ​ហេព្រើ​បាន​បញ្ជាក់ថា ព្រះ​ទ្រង់​បាន​ប្រទាន​​សេចក្តី​សន្យា​នេះ ដល់​អ្នក​ជឿ​គ្រប់​រូប​ផង​ដែរ គឺ​ដូច​ដែល​មាន​ចែង​ថា “អញ​នឹង​មិន​ចាក​ចេញ​ពី​ឯង ក៏​មិន​បោះ​បង់​ចោល​ឯង​ឡើយ”(១៣:៥)។ បរិបទ​នៃ​បទ​គម្ពីរ​ទាំង​ពីរ​នេះ គឺ​ចង់​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ព្រះ​វត្ត​មាន​របស់​ព្រះ ចម្រើន​កម្លាំង​ឲ្យ​យើង​អាច​អនុវត្ត​តាម​បំណង​ព្រះ​ទ័យ​ទ្រង់ គឺ​មិន​មែនធ្វើ​​តាម​បំណង​ចិត្ត​របស់​យើង ដូចដែលមាន​​ជា​ទូទៅ ​នៅ​ក្នុង​សេចក្តី​អធិស្ឋាន​របស់​ខ្ញុំនោះឡើយ​ ។​

យក​ល្អ ខ្ញុំ​ប្រហែល​ជា​ត្រូ​វ​អធិស្ឋាន​យ៉ាង​ដូច​នេះ​វិញ​ថា “ព្រះ​អម្ចាស់​អើយ សូម​អរ​ព្រះ​គុណ​ទ្រង់ ចំពោះ​ព្រះ​វិញ្ញាណ​​ទ្រង់​ដែល​​​​គង់​​សណ្ឋិត​​ និង​​សព្វ​​ព្រះ​​ទ័យ​នឹង​ដឹក​នាំ​ទូ​ល​បង្គំ តាម​ផ្លូវ​ដែល​ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​ទូល​បង្គំ​ទៅ ។​ សូម​កុំ​ឲ្យ​ទូល​បង្គំ​នាំ​ទ្រង់​ទៅ​កន្លែង​ដែល​ទូល​បង្គំ​ចង់​ទៅ​ឡើយ ។​ សូម​កុំ​តាម​បំណង​ចិត្ត​របស់​ទូល​បង្គំ​ ឡើយ តែ​សូម​ឲ្យ​ទូល​បង្គំ​បន្ទាប​ខ្លួន​ចុះ​ចូល​នឹង​បំណង​ព្រះ​ទ័យ​ទ្រង់​វិញ”។

ការណា​​យើង​ធ្វើ​តាម​បំណង​ព្រះ​ទ័យ​ព្រះ ទ្រង់​នឹង​គង់​នៅ​ជា​មួយ​យើង ​ទោះ​បី​ជា​យើង​មិន​បាន​សូម​ឲ្យ​ទ្រង់​គង់​នៅ​ជាប់​នឹង​យើង​ក៏ដោយ ។ បើ​សិន​ជា​យើងមិន​​ បាន​ធ្វើ​តាម​បំណង​ព្រះ​ទ័យ​ទ្រង់​ទេ យើង​ត្រូវ​លន់​តួ​បាប…

មិត្តជិតស្និទ្ធដាស់ឲ្យភ្ញាក់ឡើង

ពីរបី​ឆ្នាំ​មុន ខ្ញុំ​បាន​ទៅ​ធ្វើ​តេស្ត៍​រក​មើល​ជម្ងឺ​មហា​រីក ហើយ​ខ្ញុំ​មាន​ការបារម្ភ​អំពី​លទ្ធ​ផល​ដែលនឹង​​ចេញ​មក ។​ ខ្ញុំ​ថប់​បារម្ភ​កាន់​តែខ្លាំង នៅ​ពេល​ខ្ញុំ​គិត​ថា ជាការពិតណាស់ ពួក​គ្រូ​ពេទ្យ​​បាន​ទទួល​ការបណ្តុះ​បណ្តាល​យ៉ាង​ល្អ ហើយ​ពិត​ជា​មាន​សមត្ថ​ភាព​ខ្ពស់ ប៉ុន្តែ ពួក​គេ​ជា​អ្នក​ដទៃ​ ដែល​គ្មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​ខ្ញុំ​ឡើ​យ ។​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បន្ទាប់​ពី​ខ្ញុំ​បាន​ភ្ញាក់​ដឹង​​ខ្លួន ពី​ការ​​ចាក់​​ថ្នាំ​​សន្លប់ ខ្ញុំ​ក៏​បាន​ឮ​សម្លេង​ភរិយា​ខ្ញុំ​និយាយថា ​“ពិត​ជា​អស្ចារ្យ​ណាស់ បង​សម្លាញ់ ។​ គេ​ពិនិត្យ​ឃើញ​ថា បង​មិន​មាន​ឈឺ​អី​ទេ”។​ ខ្ញុំ​ក៏​សម្លឹង​មើល​ទឹក​មុខ​ញញឹម​របស់​នាង ហើយ​ក៏​បាន​ធូរ​ស្បើយ​​ក្នុង​ចិត្ត ។​ ត្រង់​ចំណុច​នេះ ខ្ញុំ​ត្រូវ​ការ​ការ​ធានា​ពី​អ្នក​ដែល​ស្រឡាញ់​ខ្ញុំ ។​

មាន​ការ​ធានា​ស្រដៀង​គ្នា​មួយ ដែ​ល​បាន​ត្រៀម​ទុក​ជា​ស្រេច សម្រាប់​អ្នក​ដែល​ទុក​ចិត្ត​លើ​ព្រះ​យេស៊ូវ ។​ អ្នក​ជឿ​ព្រះអាច​មាន​ការ​កម្សាន្ត​ចិត្ត ដោយ​បាន​ដឹង​ថា នៅ​ពេលដែល​​ពួក​គេ​ភ្ញាក់​ដឹ​ង​ខ្លួន​ឡើង នៅ​នគរ​ស្ថាន​សួគ៌ ព្រះ​យេស៊ូវ​ដែល​ជា​អ្នក​ដែល​ស្រឡាញ់​ពួក​គេ​យ៉ាង​ខ្លាំង​ក្រៃ​លែង ទ្រង់​កំពុង​រង់​ចាំ​ពួក​គេ​ នៅ​ទីនោះ​ជា​ស្រេច ។​​

ក្នុង​សៀវភៅ​សេចក្តី​អធិស្ឋាន​រួម មាន​ការ​សម្តែង​អំពី​សេចក្តី​សង្ឃឹមរប​ស់​គ្រីស្ទ​បរិស័ទ​ម្នាក់​ ដោយ​ពាក្យ​ថា “បន្ទាប់​ពី​ខ្ញុំ​បាន​ភ្ញាក់​ដឹង​ខ្លួន​ឡើង ព្រះ​ដ៏​ប្រោស​លោះ​នៃ​ខ្ញុំ នឹង​ឲ្យ​ខ្ញុំ​ក្រោក​ឡើង ​ហើយ​ក្នុង​រូប​កាយ​របស់​ខ្ញុំ ខ្ញុំ​នឹង​បាន​ឃើញ​ព្រះ ខ្លួន​ខ្ញុំ​នឹង​បាន​ឃើញ​ទ្រង់​ដោយ​ផ្ទាល់​ភ្នែក​ ដ្បិត​ទ្រង់​ជា​មិត្រ​សម្លាញ់​របស់​ខ្ញុំ គឺ​មិន​មែន​ជា​អ្នក​ដទៃ​ទេ”។

តើ​អ្នក​​​កំពុង​ពិបាក​ចិត្ត ដោយ​សារ​ជីវិត​អ្នក​នឹង​ត្រូវ​អស់​ឬ? ព្រះ​យេស៊ូវ​ទ្រង់​បាន​សន្យា​ថា ទ្រង់​នឹង​នៅ​រង់​ចាំទទួល​អ្នក​ នៅ​ពេល​អ្នក​ចាក​ចេញ​ពី​លោក​នេះ ទៅ​កាន់​កន្លែង​បន្ទាប់ ។​ ទ្រង់​មាន​បន្ទូល​ថា “អ្នក​រាល់​គ្នានឹ​ង​បាន​ទៅ​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ​នោះ​ដែរ”(យ៉ូហាន…